នៅ SGMC អាទិភាពជាចម្បងរបស់យើងគឺជាការធានាឱ្យបាននូវការពេញចិត្ត និងសុខភាពរបស់អ្នកជំងឺ។ អ្នកជំងឺម្នាក់ៗទទួលបានការថែទាំយ៉ាងដិតដល់ដោយក្រុមអ្នកជំនាញប្រកបដោយភាពរួសរាយរាក់ទាក់ ទាំងអ្នកជម្ងឺ ក៏ដូចជាក្រុមគ្រួសាររបស់គាត់នឹងទទួលបានអារម្មណ៍កក់ក្ដៅ និងមានផាសុកភាពក្នុងការ សួរសំណួរ ឬធ្វើសំណូមពរមកកាន់បុគ្គលិករបស់យើង។ ក្រុមការងាររបស់យើងប្ដេជ្ញាចិត្តផ្ដល់ជូននូវសេវា ថែ ទាំសុខភាពដែលប្រកបដោយគុណភាពកំរិតអន្តរជាតិជូនដល់អ្នកជម្ងឺរបស់យើង។