ជំនឿទុកចិត្ត

ការងារ​របស់យើង​គឺធ្វើ​យ៉ាងណា​ដើម្បី​ទទួល​​បាន​ការជឿ​ទុកចិត្ត​ពី​អ្នកជំងឺ ក៏​ដូច​ជា​សមាជិក​​នៃ​សហគមន៍​​របស់​យើង​​តាមរយៈ​ភាពស្មោះត្រង់ និង​ភាពប្រកប​ដោយវិជ្ជាជីវៈ។

សុចរិតភាព

ពួកយើង​ធ្វើការ​ដោយប្រកាន់​ភ្ជាប់​ទៅនឹង​គោលជំហរ​ដែលស្រប​ទៅតាម​គោលការណ៍​សីលធម៌ និង​ក្រមសីលធម៌​យ៉ាងម៉ត់ចត់។

សេចក្តីគោរព

ពួកយើង​រីករាយ​នឹង​ផ្តល់ជូន​នូវ​បរិយាកាស​ដែលអ្នកជំងឺ​ម្នាក់ៗ​អាចទទួល​បាន​ការព្យាបាល​ប្រកប​ដោយ​សេចក្តីគោរព​​ ​និង​ភាពថ្លៃថ្នូរ។

ទំនួលខុសត្រូវ​

យើង ផ្តល់​តម្តៃ​ទៅ​លើវិជ្ជាជីវៈ​និង ជំនាញ​របស់យើង។

ភាពយល់ទុក្ខធុរៈ

ពួកយើង​តំាងចិត្ត​យ៉ាងមុតមំា​យ៉ាងអស់​ពីចិត្ត​ដើម្បី​ស្វែងយល់​អំពី​តម្រូវការ​ផ្នែកអារម្មណ៍ ស្មារតី​ និង​​រាង​កាយ​​របស់​អ្នក​ជំងឺ​​ម្នាក់ៗ។

ស្មារតីការងារជាក្រុម

ពួកយើង​រួមគ្នា​ធ្វើការងារ​ជាក្រុម​ដើម្បី​សម្រេចបាន​នូវគោលដៅរួម។

ឧត្តមភាព

ពួកយើង​ខិតខំ​បង្កើត​ភាពល្អឥតខ្ចោះ​លើគ្រប់​ការងារ​របស់ពួកយើង។

បេសកកម្មរបស់យើង

ដើម្បីផ្តល់ជូននូវសេវាថែទាំសុខភាពជាលក្ខណៈបុគ្គលប្រកបដោយគុណភាព និង​ភាព​យកចិត្ត​ទុក​ដាក់​ខ្ពស់​តាម​រយៈ​​​ការព្យាបាល ដំណើរការ និង ស្តង់ដាដែលផ្អែកលើភស្តុតាងបញ្ជាក់ច្បាស់លាស់ SGMC​ នឹង​ខិត​ខំ​ក្នុង​ការ​បំផុស​ក្តីសង្ឃឹមដល់អតិថិជនរបស់យើង និងផ្តល់ឱ្យអ្នកជំងឺនូវសុខភាពល្អបរិបូរ តាម​រយៈ​ការ​នាំ​មក​ជូន​នូវ​ការ​ថែ​ទាំ​វេជ្ជសាស្ត្រដែលមានស្តង់ដាយ៉ាងល្អឥតខ្ចោះ ជាមួយ​នឹង​ការ​យល់​ដឹង​ច្បាស់​ពីជំងឺ។

ចក្ខុវិស័យរបស់យើង

SGMC ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដែលអាចជឿទុកចិត្តបានក្នុងសហគមន៍ថែទាំសុខភាព តាម​រយៈ​ការ​ផ្តល់​ជូន​ការ​ថែ​ទាំ​ជាមួយ​នឹងបរិក្ខារទំនើបៗ បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ និងសេវាកម្មល​មិនអាចប្រៀបបាន។​ ​យើង​សង្ឃឹម​ផង​ដែរ​ថា​នឹង​ក្លាយ​ខ្លួន​ជាប្រភពដែលអាចផ្តល់នូវការជឿទុកចិត្តបាន ក៏​ដូចជាមានការទទួល​ស្គាល់​លើ​សេ​វា​​ក្នុងការថែទាំ​ដើម្បី​កា​រ​ផ្លាស់ប្តូរ​ ក៏ដូចជា​អត្ថប្រយោជន៍​សុខភាព​យូរអង្វែង​តាមរយៈ​ការផ្តល់ជូននូវ​ល​ទ្ធ​ភាព​​ខ្ពស់បំផុតនៃស្ថានភាព​សុខុមាល​ភាពចំពោះអ្នកជំងឺរបស់យើងម្នាក់ៗ។