តើ SGMC មានទីតាំងនៅកន្លែងណា ហើយទីតាំងមួយណានៅជិតបំផុត?

SCMG មានទីតាំងស្ថិតនៅក្នុងផ្សារទំនើប The Bridge ជាន់ទី 3A ។
The Bridge ភូមិទី១៤ ផ្លូវជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺជាទីតាំងអភិវឌ្ឍចម្រុះដោយចំណាយពេលត្រឹមតែ ៥នាទី ពីកោះពេជ្រ និងជិតដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។

តើម៉ោងបម្រើអតិថិជនរបស់ SGMC ដូចម្តេចដែរ?

យើងខ្ញុំបើកបម្រើអតិថិជនចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ៥ល្ងាច រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ និង​ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ១រសៀល សំរាប់ថ្ងៃសៅរ៍។

តើខ្ញុំគួរធ្វើការណាត់ជួបតាមរបៀបណា?

លោកអ្នកអាចធ្វើការណាត់ជួបបានដោយទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ +៨៥៥​ ២៣ ៩៩៣ ៨៨៨|០៨៩ ៩៩៩ ៦២២ ឬអាចធ្វើការណាត់ទុកជាមុនបានតាមរយៈវេបសាយ៖ www.sgmc.com.kh

តើ SGMC ទទួលការទូទាត់ទឹកប្រាក់តាមប័ណ្ណឥណទានឬទេ?

SGMC ទទួលការទូទាត់ទឹកប្រាក់តាមប័ណ្ណឥណទានដូចជា៖ Visa, MasterCard និង American Express ។

តើភ្ញៀវដែលបានមកកាន់ SGMC ជាលើកដំបូង អាចសាកសួរព័ត៌មាននៅកន្លែងណាដែរ?

នៅពេលចូលមកក្នុងអាគាររបស់ SGMC អ្នកអាចសាកសួរព័ត៌មានពីអ្នកទទួលភ្ញៀវមុនគេ ឬក៏អាចធ្វើការណាត់ជួបជាមុន។ (សូមត្រទ្បប់ទៅមើលសំណួរទី៣អំពីការណាត់ជួប)

តើ SGMC មានវេជ្ជបណ្ឌិតពីបរទេសដែរឬទេ?

គ្លីនិកយើងខ្ញុំមានវេជ្ជបណ្ឌិតដ៏ជំនាញពីបរទេស ដែលភាគច្រើនទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបទពិសោធន៍ពីប្រទេសសិង្ហបុរីផ្ទាល់។

តើគិលានុបដ្ឋាយិកា ឱសថការី អ្នកជំនាញផ្នែករូបភាពវេជ្ជសាស្ត្រ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ បានទទួលការបណ្តុះបណ្តាល និងអាជ្ញាប័ណ្ណអ្វីខ្លះដែរ?

គ្រូពេទ្យគិលានុបដ្ឋាយិកា ឱសថការី អ្នកជំនាញផ្នែករូបភាពវេជ្ជសាស្ត្រ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍របស់យើងខ្ញុំ ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិតាមជំនាញនីមួយៗ។

តើវេជ្ជបណ្ឌិតរបស់អ្នកបានទទួលអជ្ញាប័ណ្ណ និងលិខិតបញ្ជាក់អ្វីខ្លះ?

ទីប្រឹក្សាវេជ្ជសាស្រ្តសំខាន់ៗរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរីកម្ពុជា កំពុងបំពេញមុខងារជាវេជ្ជបណ្ឌិត នៅក្នុងប្រទេសសិង្ហបុរី និងទទួលបាននូវវិញ្ញាបនបត្រ ដែលបានទទួលស្គាល់ដោយក្រសួងសុខាភិបាលសិង្ហបុរី។

នេះបញ្ជាក់ពីក្រុមប្រឹក្សាវេជ្ជសាស្រ្តដែលផ្តល់ការពិនិត្យដល់លោកអ្នក ត្រូវបានទទួលស្គាល់ និងត្រួតពិនិត្យ យ៉ាងម៉ត់ចត់ពីក្រុមវេជ្ជបណ្ឌិតរបស់មជ្ឈមណ្ឌលយើងខ្ញុំ។