ដើម្បីធានាថាអ្នកជំងឺរបស់យើងទទួលបានសុខភាពល្អ SGMC ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនឹងមន្ទីរពេទ្យ និង គ្លីនិកដែលមានគុណភាពខ្ពស់ នៅប្រទេសសិង្ហបុរី។ គ្រប់មជ្ឈមណ្ឌលដែលជាដៃគូសហការរបស់យើង សុទ្ធសឹងតែទទួលបានការជ្រើសរើសយ៉ាងម៉ត់ចត់ ដើម្បីធានាថាពួកគេអាចរក្សាបាននូវការប្តេជ្ញាចិត្តរបស់ SGMC ទៅលើការពេញចិត្ត និងសុខុមាលភាពរបស់អ្នកជំងឺយើង។
សូមធ្វើការស្វែងយល់បន្ថែមអំពីគ្លីនិកជាដៃគូរបស់យើងខាងក្រោម៖
FeM Surgery
SGMC ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង FeM Surgery ក្នុងការផ្តល់ជូននូវផែនការ និងដំណោះស្រាយ ដើម្បីឱ្យអ្នកជំងឺរបស់យើងទទួលបានសន្តិភាពដែលមានទំនុកចិត្ត។ FeM Surgery គឺជាក្រុមអនុវត្តការវះកាត់ដ៏ជំនាញជាមួយនឹងវេជ្ជបណ្ឌិតដែលប្រឹងប្រែងផ្តល់ការវះកាត់ប្រកបដោយគុណភាពល្អខ្ពស់ជូនអ្នកជំងឺទាំងជាតិនិងអន្តរជាតិ។ អ្នកជំងឺទាំងអស់ របស់ FeM នឹងទទួលបានការពីគ្រោះយោបល់ផ្ទាល់ ខ្លួននិង ការថែទាំប្រកបដោយវិជ្ជាជីវៈលើជំងឺទូទៅ និងជំងឺធ្ងន់ធ្ងរ។