ការព្យាបាល និង សេវាកម្ម
ការធ្វើរោគវិនិច្ឆ័យនិងសេវាកម្មពិនិត្យជំងឺដោយរូបភាពវេជ្ជសាស្ត្រ
សេវាកម្មសុខភាពនាថ្ងៃអនាគតគឺពឹងផ្អែកលើការព្យាបាលរួមបញ្ចូលគ្នាជាលក្ខណៈបុគ្គលសម្រាប់កំណត់រក ឫសគល់នៃមូលហេតុ ទាក់ទងនឹងបញ្ហាសុខភាពរបស់អ្នកជំងឺម្នាក់ៗ។ ការពិនិត្យសុខភាព និងធ្វើរោគវិនិច្ឆ័យ អាចផ្តល់នូវសញ្ញាណព្រមានទាក់ទងនឹងកត្តាហានិភ័យនៃការប្រឈមនឹងជំងឺ ដែលត្រូវបានវិភាគឃើញលើអ្នកជំងឺ សម្រាប់ឲ្យក្រុមវេជ្ជបណ្ឌិតជំនាញចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលា។
ការធ្វើរោគវិនិច្ឆ័យដោយរូបភាពវេជ្ជសាស្ត្រពីកម្រិតធម្មតាទៅកម្រិតខ្ពស់ ការពិនិត្យសុខភាព មុនពេលរៀបអាពាហ៍ពិពាហ៍ ការថតសុខភាពបេះដូង ការព្យាបាលភាពទប់ស្កាត់ភាពចាស់ និងការថតឆ្លុះជំងឺមហារីក គឺជាកញ្ចប់ថែទាំសុខភាពមួយចំនួនដែលគ្លីនិកផ្តល់ជូន។
គម្រោងថែទាំសុខភាពទាំងនេះរួមបញ្ចូលនូវសេវាកម្មចម្រុះ ដូចខាងក្រោម៖
ការវាយតម្លៃលើសុខភាពរាងកាយ
ការវិភាគក្នុងបន្ទប់ពិសោធន៍
ការពិនិត្យភ្នែក
ការថតឆ្លុះសរីរាង្គក្នុងរាងកាយ
ECG/ ការពិនិត្យសុខភាពបេះដូងអំឡុងពេលរងសម្ពាធពីសកម្មភាពរាងកាយ
(Stress Test)
ការថតដង់ស៊ីតេឆ្អឹង (Bone Densitometry)
ការថតកាំរស្មីអ៊ិច X-ray
ការថតដោយប្រើប្រព័ន្ធអ៊ុលត្រាសោន Ultrasound
ការស្កែនដងខ្លួន CT Scan
ការថតឆ្លុះសុដន់ដោយបច្ចេកវិទ្យា Mammograms
