មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរីកម្ពុជា (SGMC) ត្រូវបាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្ដល់ជូន​នូវ​សេវាថែទាំ​សុខភាព​បែបវេជ្ជសាស្រ្ត​តាមស្តង់ដារ​របស់ប្រទេស​សិង្ហបុរី​ជូន​ប្រជាជន​កម្ពុជា។ ដោយមានការជឿជាក់​ថា មនុស្ស​គ្រប់រូប​ស័ក្តិសម​នឹង​ទទួលបាន​នូវ​ការថែទាំ​ផ្នែកវេជ្ជសាស្ត្រ​ដែល​ប្រកប​ដោយគុណភាព និង​អាច​ជឿទុកចិត្ត​បាន SGMC ខ្ញុំ​ផ្តោត​សំខាន់​លើ​ការថែទាំ​សុខភាព និង​សុខុមាលភាពបែប​វេជ្ជសាស្ត្រ។

ជាមួយ​នឹង​ជំនាញ​ឯកទេស និង​វិជ្ជាជីវៈ​ក្នុង​ការផ្ដល់ជូន​នូវ​សេវា​ថែទាំ​សុខភាព និង​ការព្យាបាល​វេជ្ជសាស្ត្រ​ដែល​ប្រកប​ដោយ​គុណភាព និង​ទំនុកចិត្ត យើង​មិនត្រឹម​តែ​ព្យាបាល និង​ពិនិត្យ​វិនិច្ឆ័យ​ទៅលើជំងឺ​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ផ្ដល់ជូន​អ្នកជំងឺ​នូវ​របៀប​ថែទាំ​សុខភាព និង​សុខុមាលភាព​ដ៏ល្អបំផុត។