ផ្នែកជំនាញទូទៅ

មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី​កម្ពុជា​នាំមកជូន​នូវ​សេវា​ថែទាំ​សុខភាព​គុណភាព​ខ្ពស់​ និង​ការស្វាគមន៍​យ៉ាងកក់ក្តៅ សម្រាប់​អ្នកជំងឺ​របស់យើង​នៅខណៈ​ពេលដែល​ពួកគាត់​មកកាន់​មជ្ឈមណ្ឌល​លើកដំបូង។

ការធ្វើ​រោគវិនិច្ឆ័យ​និង​សេវាកម្ម​ពិនិត្យ​ជំងឺ​ដោយ​ប្រើរូបភាព​វេជ្ជសាស្ត្រ

សេវាកម្ម​សុខភាព​នាថ្ងៃ​អនាគត​គឺ​ពឹងផ្អែក​លើ​ការព្យាបាល​រួមបញ្ចូលគ្នា​ជាលក្ខណៈ​បុគ្គល​​សម្រាប់​កំណត់រក ឫសគល់​នៃ​មូលហេតុ ទាក់ទង​នឹង​បញ្ហាសុខភាព​របស់អ្នក​ជំងឺម្នាក់ៗ។

សុខភាពស្រ្តី

ស្រ្តី​មានការ​ប្រឈម​ជាមួយ​បញ្ហាសុខភាព និង​ការផ្លាស់ប្តូរ​ជាច្រើន​នៅក្នុង​ជីវិត​រស់នៅ​របស់ពួកគេ​ រីឯ​​សេវា​កម្ម​​ថែ​ទាំ​សុខភាព ក៏នៅ​តែបន្ត​ស្វិតស្វាញ​ក្នុងការ​បំពេញ​នូវ​តម្រូវការ​ឱ្យចំទិសដៅ និង​​បាន​ពេញ​លេញ​​ផងដែរ។

ការវះកាត់ទូទៅ

វេជ្ជបណ្ឌិត​ដែលពោរពេញ​ដោយ​បទពិសោធន៍​របស់យើង​អនុវត្ត​នូវ​វិធីសាស្រ្ត​វះកាត់​ជាច្រើន តាមរយៈ​ការធ្វើ​ឲ្យស្ពឹក ឬ​ការដាក់​ថ្នាំសន្លប់ ដោយប្រើប្រាស់​ឧបករណ៍​វេជ្ជសាស្រ្ត​នៅក្នុង​មជ្ឈមណ្ឌល​របស់យើង។

សុខភាពបុរស

បុរសប្រឈមមុខនឹងតម្រូវការសុខភាព និងការផ្លាស់ប្តូរពិសេសៗពេញមួយជីវិតរបស់ពួកគេ ដែលតម្រូវឱ្យមានការថែទាំជាក់លាក់ និងការត្រួតពិនិត្យឯកទេស ដើម្បីគាំទ្រដល់សុខុមាលភាពរយៈពេលវែង ភាពរស់រវើក និងសន្តិភាពផ្លូវចិត្តទាំងមូល។