SCMG ត្រូវបានគ្រប់គ្រងដោយ DrMap ការផ្តល់ការពិគ្រោះតាមបែបសុខុមាលភាព និងគ្រប់គ្រងដំណើរការ ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសសិង្ហបុរី។ ជាលើកដំបូងគេបង្អស់ក្នុងវិស័យនេះ DrMap គឺជាបដិវត្តន៍នៃការអភិវឌ្ឍស្លាកសញ្ញា ត្រូវបានគេទទួលស្គាល់ថាជាស្លាកយីហោដ៏ល្បីល្បាញទូទាំងសកលលោក ដែលត្រូវបានបង្កើតនូវការប្រើប្រាស់ប្រកបដោយស្ថេរភាព និងផលចំណេញនៃគោលការណ៍រួមបញ្ចូលគ្នាក្នុងការថែទាំសុខភាពជាចំបង។

ក្រោមការគាំទ្រដោយក្រុមការងារវិជ្ជាជីវៈផ្នែកសុខាភិបាលដែលប្រកបដោយបទពិសោធន៍លក្ខណៈអន្តរជាតិ រួមជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃដែលរួមបញ្ចូលគ្នា ធ្វើឲ្យ DrMap អាចរចនា បង្កើត និងគ្រប់គ្រងដំណើរការ​ ក្នុងការជួយអ្នកជំងឺ វេជ្ជបណ្ឌិត អ្នកផ្តល់សេវាសុខាភិបាល ក៏ដូចជាអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ផ្នែកវេជ្ជសាស្ត្រ បដិសណ្ឋារកិច្ច និង របៀបរបបនៃការរស់នៅ។